ទិញ iPhone ក្លែងក្លាយពីចិន យកមកបោក Apple នៅអាមេរិក បានលុយ ៣លានដុល្លារ

ជនជាប់ចោទពីរនាក់បានរកឃើញថាជាប់ទោសនៅក្នុងករណីក្លែងបន្លំឆបោកប្រាក់ ធ្វើឲ្យ Apple អស់ទឹកប្រាក់ខ្ទង់លានដុល្លារ។ ពាណិជ្ជកម្ម ការឆបោកនេះគឺទាក់ទងនឹងការយក iPhone ក្លែងក្លាយទៅឲ្យ Apple ធ្វើការជួសជុល ដែលក្រោយមក Apple ក៏បានប្ដូរដោយ iPhone ពិតប្រាកដជូន។ បុគ្គលទាំងពីរមានម្នាក់ឈ្មោះថា Haotian Sun វ័យ ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះថា Pengfei Xue វ័យ ៣៣ឆ្នាំដូចគ្នា។ សរុបជាមួយ អ្នកទាំងពីរ បានយក iPhone ក្លែងក្លាយជាង ៥ពាន់គ្រឿង ទៅឲ្យ Apple ក្នុងអំឡុងពេល ២ឆ្នាំ គឺកាលពីចន្លោះឆ្នាំ ២០១៧ ដល់ ឆ្នាំ២០១៩ ដែលគិតជាទឹកប្រាក់គឺ Apple មានការខាតបង់ជាង ៣លានដុល្លារ។ អ្នកទាំងពីរនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ដោយការប្រកាសសាលក្រមនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែមិថុនា៕